សេចក្តីថ្លែងការណ៍
យើងខ្ញុំទាំងអស់គ្នា ជាប្រធាន ព្រមទាំង
ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ និងតំណាងសមាគមអង្គការទាំង ២២ អង្គភាពនៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងចាងហ្វាងផ្សាយសារព័ត៌មានទាំង២៦អង្គភាព នៃសមាគមសម័្ពន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព សូមប្រកាសគាំទ្រទាំងស្រុងនូវ
លទ្ធផលនៃកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ ក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព
សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន ដែលបាន
ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នេះ។