បណ្ឌិត ហែម ប្រសើរ “ព្រៃឈើគឺជាសមាជិកស្ថាបនាដ៏សំខាន់នៃជីវិតមនុស្ស ការការពារ និងអភិរក្សព្រៃឈើគឺជាការពារពិភពលោក” លោកបណ្ឌិតថ្លែងបែបនេះ ក្នុងពីធីដាំកូនឈើ ជាមួយថ្នាក់ដឹកនាំ បណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ រួមជាមួយអាជ្ញាធរឃុំ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដើម្បីអបអរសាទរពិធីរុក្ខទិវា ដាំដើមឈើ នៅវត្តឬស្សីកី បូរីវង្ស ស្ថិតក្នុងភូមិព្រៃខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល