បណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព
បណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ព្រមទាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ និងតំណាងឱ្យចាងហ្វាងការផ្សាយសារព័ត៌មាន ទាំង ២៦ អង្គភាព ប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភា ធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ជុំវិញដែល រដ្ឋសភា បានអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១២៥ លើ ១២៥ សំឡេងនៃសមាជិករដ្ឋសភាចំនួន១២៥ អង្គ/រូប លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ។