កម្ពុជានឹងបន្តធ្លាក់ភ្លៀង ដោយសារ ឥទ្ធិពល ព្យុះត្រូវពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea)។ នេះបលើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃច័ន្ទនេះ…។

កម្ពុជានឹងបន្តធ្លាក់ភ្លៀង ដោយសារ ឥទ្ធិពល ព្យុះត្រូវពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea)។ នេះបលើយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃច័ន្ទនេះ…។

សេចក្ដីជូនដំណឹងបានអោយដឹងថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើ ឈូង សមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតី នៅ លើ សមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធ សម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យម មកលើ តំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជា ណាចក្រកម្ពុជា។

បាតុភូតនេះ នឹងធ្វើឱ្យព្រះរាជាណាចក្របន្តធ្លាក់ភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម គ្រប ដណ្តប់ លើ ផ្ទៃ ដីពី ៣០% ទៅ ៥០% ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែតុលា នៅតាមបណ្ដាខេត្ត តំបន់ខ្ពង់ រាប មួយ ចំនួនដូចជា ខេត្តស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។

 

ចំណែកឯរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់ នៅក្នុង កម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។ ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕

អត្ថបទដែលជាប់ទាក់ទង